Products
A200 (500មល)
A200 (500មល)A200 (500មល)
👉 ជំនាញកំចាត់សត្វល្អិត ទ្រីប ស្រមើរ រុយស ខ្យង ស្រឹងមូសតែ ស្រឹងជញ្ជក់ទឹកដោះ ចៃត្រសក់ អណ្តើកមាស ប្រមោយដំរី ខ្យុងស៊ីដូង ស្រាំងទិចផ្លែ ពពួកចៃប៊ឺតជញ្ជក់ ផ្សេងៗ ។
👉 ដំណាំម្រេច ម្ទេស ប៉េងប៉ោះ ត្រប់ សណ្តែកបាយ សណ្តែកកួរ បន្លែត្រសក់
👉 និងដំណាំឈើហូបផ្លែ ស្វាយកែវ រមៀត ស្វាយចន្ទីរ ដូង ខ្នុរ ធុរ៉េន សាវម៉ាវ មៀន…
របៀបប្រើលាយទឹក16~25 លីត្រ
☝️ A200 = 30~50មល +
☝️ ស៊ីងហ្គ្រីន = 25~50មល
របៀបប្រើលាយទឹក1000លីត្រ
☝️ A200 =(500~1000មល)+
☝️ ស៊ីងហ្គ្រីន (250មល-350មល)
🖐️ ចំណាំ
👉 A200 ជាប្រភេទថ្នាំត្រជាក់ អាច ប្រើបានគ្រប់ដំណាក់កាលនៃដំណាំ ជាពិសេសដំណាក់កាលផ្កា ក្តិប ផ្លែ ។
👉 ស៊ីងហ្គ្រីន គឺជាប្រេង Bio មានតួនាទីបង្កើនប្រសិទ្ធិភាពថ្នាំ ឱ្យជ្រាបចូលលឿន និងជួយការពារជំងឺផ្សេងៗ។
👉 ករណីដំណាំមានបញ្ហាចៃ និងដង្កូវស៊ីស្លឹក កាត់ស្លឹក មូរស្លឹក ដង្កូវហ្វូង ដង្កូវសុីផ្កា ចុះផ្លែ ។
👉 ដំណាក់កាលលូតលាស់
☝️ ក្លូឌី =50មល សម្រាប់ទឹក25លីត្រ
☝️ ក្លូឌី=1ដប សម្រាប់ទឹក1000លីត្រ
👉 ដំណាក់កាលផ្កា ក្តិប ផ្លែ
☝️ ស៊ុបភើអ៊ីម៉ិច(500ml)= 50មល លាយទឹក25លីត្រ
☝️ ស៊ុបភើអ៊ីម៉ិច(500ml) = 750មល លាយទឹក1000លីត្រ
ABA (500មល)
ABA (500មល)👉 អាបា (500មល) គឺជាថ្នាំកំចាត់បានទាំងពពួកដង្កូវ និងសត្វល្អិត នៅក្នុងដំណាំស្រូវ ដំណាំបន្លែ ដំណាំចំការដូចជា៖
» ដង្កូវហ្វូង
» ដង្កូវមូរស្លឹក
» ដង្កូវបំពង់កាត់ស្លឹក
» ដង្កូវបាក់ខ្នង
» ទ្រីប
» ខ្យុង (កាត់ស្រូវ)
» ខ្យងក្រហមស៊ីស្រូវ
» ពពួកស្រឹង (ស្រឹងមូសតែ ស្រឹងជញ្ជក់ទឹកដោះ…)
👉 របៀបប្រើលាយទឹក 25លីត្រ
» ករណីបាញ់ការពារ ឬទើបតែមានមេអំបៅក្នុងស្រែ ឬចំការ ប្រើ៖
☝️អាបា = 25មល
» ករណីមានដង្កូវបំផ្លាញច្រើន ប្រើ៖
☝️អាបា = 50មល
👉របៀបប្រើលាយទឹក1000លីត្រ ប្រើធុងអូសខ្សែ
» ករណីបាញ់ការពារ ប្រើ៖
☝️អាបា = 1ដប (500ml)
» ករណីបាញ់កំចាត់ពេលមានដង្កូវបំផ្លាញច្រើន ប្រើ៖
☝️អាបា =750មល
👉 លក្ខណៈពិសេសនៃការប្រើប្រាស់
» ប្រើទឹកយ៉ាងតិច250លីត្រ បាញ់អោយជោគសព្វល្អ
» បាញ់ថ្នាំនៅពេលព្រឹកព្រលឹម ឬពេលល្ងាច
» អាចបាញ់ថ្នាំលាយជាមួយជីបំប៉ន និងថ្នាំជម្ងឺផ្សេងៗបាន
» ក្រោយបាញ់ថ្នាំ1-2ម៉ោង មានភ្លៀងធ្លាក់ ធ្វើការបាញ់ថ្នាំម្តងទៀត
» ជៀសវាងប្រើក្នុងដំណាក់កាលផ្កាក្តិប។
B99 (300មល)
B99 (300មល)B99 ញីឈ្មោល គឺ ជាប្រភេទថ្នាំកម្ចាត់ស្មៅក្នុងស្រែវស្សា៖
» ស្មៅបែកក្បាលគល់ក្រហម
» ស្មៅកំបោរ
» ស្មៅកុម្មុយនីស
» ស្មៅសំបុកមាន់
» ស្មៅចិញ្ចៀនទឹក
» ស្មៅកក់គ្រប់ប្រភេទ
» ស្មៅស្លាបទា និងជន្ទល់ភ្នំ
👉 របៀបប្រើលាយទឹក25លីត្រ
B99=10~20ml+20~40ml ប្រេង
» សំរាប់ស្រូវអាយុពី 15~30ថ្ងៃ
👉 អាចប្រើលាយជាមួយថ្នាំ
1️⃣ ធូឌី 50~80មល – ករណីមានស្មៅកាជីព និងពពួកកក់ទូទៅ។
2️⃣ បេ៥២ (20ក្រាម) – ករណីមានស្មៅគែលលលក និងស្មៅជើងតុកកែ
3️⃣ តាកាន់ចប 45~90មល – ករណីមានស្មៅកន្ទុយក្ងោក
4️⃣ ជ្រែកដី45g – ករណីមានស្មៅស្រកានាគ
👉 បរិមាណប្រើក្នុង១ហិកតា
» ប្រើទឹកយ៉ាងតិច250លីត្រ
» ប្រើB99 1~2ប្រអប់
👉 ស្រែត្រូវមានសំណើមគ្រប់គ្រាន់ នៅពេលបាញ់ថ្នាំ។
G200 (1លីត្រ)
G200 (1លីត្រ)👉 G200 ថ្នាំកំចាត់ស្មៅវាលជំនាន់ថ្មី !
ជាប្រភេទថ្នាំកំចាត់ស្មៅក្នុងចំការចេក ស្វាយចន្ទី ស្វាយកែវល្មៀត ចំការធុរេន ចំការម្រេច ឬយកជើងដំឡូងមី និងទីវាលដែលពិបាកកម្ចាត់។
👉 លក្ខណៈពិសេសថ្នាំស្មៅ G200
គឺ មិនប៉ះពាល់ដល់ឬសឈើហូបផ្លែ មើមដំឡូង និងជាពិសេសកូនចេក!!!
👉វិធីប្រើលាយទឹក25លីត្រ
☝️ករណីស្មៅខ្ចី ស្មៅនៅតូចៗ ប្រើ ចន្លោះពី250-300មល
☝️ករណីស្មៅចាស់ ប្រើចន្លោះពី350-400មល
☝️លក្ខណៈពិសេសគឺ ប្រើសុទ្ធដោយ មិនចាំបាច់លាយថ្នាំកក់ផ្សេងៗទៀត នោះឡើយ ដែលអាចកម្ចាត់ស្មៅទូទៅ ទាំងពពួកវល្ល៍ ពពួកកក់ ពពួកស្មៅស្លឹកស្រួច និងពពួកស្មៅស្លឹកធំ។
🖐️ ចំណាំ: ហាមបាញ់ស្រោចពីលើដំណាំ។
M99 (500មល)
M99 (500មល)ថ្នាំM99 ជំនាញកំចាត់ស្មៅបែកក្បាល !!!
1» ស្មៅកន្ទុយក្ងោក (ស្មៅលុតជង្គង់, ស្មៅជង្គង់វែង, ស្មៅសក់សេះ, ស្មៅជង្គង់គ្រុឌ, ស្មៅដូចស្រូវ…)
2»ស្មៅបែកក្បាលគល់ស (ស្មៅកន្ទុយ ឆ្កែ, ស្មៅកន្ទុយកំប្រុក, ស្មៅតុកង៉ុយ, ស្មៅយួន, ស្មៅស្រូវមានកន្ទុយ, ឬស្មៅទន្លេ…)
3» ស្មៅបែកក្បាលគុលក្រហម (ស្មៅគុម្ព ស្មៅពោះក្របី, ស្មៅបែកក្បាល…)
4»ស្មៅកាស់, ស្មៅជើងក្រាស់
5» ស្មៅចិញ្ជៀន និងពពួកស្មៅថ្នាំង…)
👉របៀបប្រើលាយទឹក 20-25លីត្រ៖
ប្រើ ថ្នាំM99 = 100មល
» បាញ់ពេលស្រូវអាយុពី 12~15ថ្ងៃ ឬ ស្មៅលាស់បាន 2~3ស្លឹក ។
ប្រើ ថ្នាំM99 = 150មល
» បាញ់ពេលស្រូវអាយុពី 20~25ថ្ងៃ ឬ ស្មៅលាស់បាន 4~6ស្លឹក ។
👉ករណីស្រែមានស្មៅពពួកកក់ ដូចជាកក់ភ្នែកក្តាម, កក់ជ្រុង, កក់ឆ័ត្រតូច កក់ កណ្តៀង និងស្មៅស្លឹកធំ ជន្ទល់ភ្នំ… ត្រូវប្រើបូកតាមថ្នាំពពួកកក់ ៖
» ថ្នាំកក់ក្តាម 100មល (ស្មៅ1~3ស្លឹក)
» ថ្នាំជ្រែកដី45ក្រាម (ស្មៅ4~6ស្លឹក)
ចំណាំ៖
» ប្រើទឺក300លីត្រ ក្នុង១ហិកតា
» មុនបាញ់ថ្នាំរួចត្រូវបង្ហូរទឹកចេញ ដោយរក្សា2~3សង់ទីម៉ែត្រ ឬ បញ្ចូលទឹកអោយសើមដី។
» ក្រោយបាញ់ថ្នាំរួច1-2ថ្ងៃ ត្រូវបញ្ចូលទឹកពន្លិចស្មៅ ។
» ត្រូវរក្សាទឹកក្នុងស្រែអោយបានជាប់ពី 5~7ថ្ងៃ ដើម្បីប្រសិទ្ធិភាពខ្ពស់។
» តាមដានលទ្ធផល ក្រោយពេលបាញ់ថ្នាំបានរយៈពេល7ថ្ងៃនិង12ថ្ងៃ។
» ថ្នាំM99 មានសុវត្ថិភាពខ្ពស់ដល់ស្រូវ។
កក់99
កក់99 កក់99
គឺថ្នាំកម្ចាត់ស្មៅពពួកកក់ក្នុងស្រែដូចជា៖
» កក់ជ្រុង
» កក់ឆ័ត្រ
» កក់មូល
» ស្មៅស្លាបទា
» កំពីងពួយ
» ស្មៅកណ្តៀងឈើ
» ស្មៅកាជីបឬប្របក់
» ស្មៅជន្ទល់ភ្នំ…
របៀបប្រើលាយទឹក 25លីត្រ ប្រើ
កក់99 45ក្រាម = 1កញ្ចប់
» សំរាប់ស្រូវអាយុពី 9~15ថ្ងៃ
បរិមាណប្រើក្នុង១ហិកតា
» ប្រើទឹកយ៉ាងតិច250លីត្រ
ស្រែត្រូវមានសំណើមគ្រប់គ្រាន់ នៅពេលបាញ់ថ្នាំ។
ត្រូវតែបញ្ចូលទឹកក្នុងស្រែ ពី១ទៅ ២ថ្ងៃក្រោយពេលបាញ់ថ្នាំ
តាមដានលទ្ធផលក្រោយពេលបាញ់ថ្នាំបានរយៈពេល5-8ថ្ងៃ។
កៃតូបេ (500មល)
កៃតូបេ (500មល)កៃតូបេ (500មល) គឺជាថ្នាំកំចាត់បានទាំងពពួកដង្កូវ និងសត្វល្អិត នៅក្នុងដំណាំ ស្រូវ ដំណាំបន្លែ និងដំណាំចំការដូចជា៖
» ដង្កូវហ្វូង
» ដង្កូវមូរស្លឹក
» ដង្កូវបំពង់កាត់ស្លឹក
» ដង្កូវបាក់ខ្នង
» ពីងពាងក្រហម
» ទ្រីប (ស្រមើរផ្កា)
» ពពួកម៉ៃ
» ពពួកស្រឹង (ស្រឹងមូសតែ ស្រឹងជញ្ជក់ទឹកដោះ…)
👉 របៀបប្រើលាយទឹក 25លីត្រ
» ករណីបាញ់ការពារ ឬទើបតែមានមេអំបៅក្នុងស្រែ ឬចំការ ប្រើ៖
☝️កៃតូបេ 30មល
» ករណីមានដង្កូវបំផ្លាញច្រើន ប្រើ៖
☝️កៃតូបេ = 50 មល
👉របៀបប្រើលាយទឹក1000លីត្រ ប្រើធុងអូសខ្សែ
» ករណីបាញ់ការពារ ប្រើ៖
☝️កៃតូបេ(500មល)= 1ដប
» ករណីមានដង្កូវហ្វូង ដង្កូវមូរស្លឹក ដង្កូវចោះដើម បំផ្លាញច្រើន ត្រូវប្រើ៖
☝️កៃតូបេ (500មល)= 2ដប
👉 លក្ខណៈពិសេសនៃការប្រើប្រាស់
» ប្រើទឹកយ៉ាងតិច250លីត្រ បាញ់អោយជោគសព្វល្អ ។
» បាញ់ថ្នាំនៅពេលព្រឹកព្រលឹម ឬពេលល្ងាច
» អាចប្រើលាយជាមួយជីបំប៉ន និងថ្នាំជម្ងឺផ្សេងៗបាន។
» ក្រោយបាញ់ថ្នាំ1-2ម៉ោង មានភ្លៀងធ្លាក់ ធ្វើការបាញ់ថ្នាំម្តងទៀត
» ជាប្រភេទថ្នាំត្រជាក់ និងជ្រាបការពារបានយូរ។
កៃតូអា (500មល)
កៃតូអា (500មល)👉 កៃតូអា (500មល) គឺជាថ្នាំកំចាត់បានទាំងពពួកដង្កូវ និងសត្វល្អិត នៅក្នុងដំណាំស្រូវ ដំណាំបន្លែ ដំណាំចំការដូចជា៖
» ដង្កូវស៊ីរូងដើម
» ដង្កូវមូរស្លឹក
» ដង្កូវបំពង់កាត់ស្លឹក
» ដង្កូវបាក់ខ្នង
» ពីងពាងក្រហម
» ទ្រីប (ស្រមើរផ្កា)
» ខ្យុង
» ពពួកស្រឹង (ស្រឹងមូសតែ ស្រឹងជញ្ជក់ទឹកដោះ…)
👉 របៀបប្រើលាយទឹក 25លីត្រ
» ករណីបាញ់ការពារ ឬទើបតែមានមេអំបៅក្នុងស្រែ ឬចំការ ប្រើ៖
☝️កៃតូអា = 30មល
» ករណីមានដង្កូវបំផ្លាញច្រើន ប្រើ៖
☝️កៃតូអា = 50មល
👉 របៀបប្រើលាយទឹក1000លីត្រ ប្រើធុងអូសខ្សែ
» ករណីបាញ់ការពារ ប្រើ៖
☝️កៃតូអា= 500-750មល
» ករណីបាញ់កំចាត់ពេលមានដង្កូវ បំផ្លាញច្រើន ប្រើ៖
☝️កៃតូអា=2ដប(500ml)
👉 លក្ខណៈពិសេសនៃការប្រើប្រាស់
» ប្រើទឹកយ៉ាងតិច250លីត្រ បាញ់អោយជោគសព្វល្អ
» បាញ់ថ្នាំនៅពេលព្រឹកព្រលឹម ឬពេលល្ងាច
» អាចបាញ់ថ្នាំលាយជាមួយជីបំប៉ន និងថ្នាំជម្ងឺផ្សេងៗបាន
» ក្រោយបាញ់ថ្នាំ1-2ម៉ោង មានភ្លៀងធ្លាក់ ធ្វើការបាញ់ថ្នាំម្តងទៀត
» ជាប្រភេទថ្នាំត្រជាក់ និងជ្រាបការពារបានយូរ។