ថ្នាំកំចាត់ចៃម្សៅ ថ្នាំកំចាត់ទ្រីប
ស្កាល់ទ្រីប (250មល)
ស្កាល់ទ្រីប (250មល)👉 ស្កាល់ទ្រីប (250មល)
គឺជាថ្នាំប្រភេទជម្រាប, វាជ្រាបចូលតាម ស្លឹកហើយទៅបំផ្លាញប្រព័ន្ធរំលាយ អាហារនិងបង្កើតការរាំងស្ទះដល់ការលូត លាស់វា ហើយថែមទាំងកាត់បន្ថយសមត្ថភាពបន្តពូជ របស់សត្វល្អិត។
វាគឺជាថ្នាំដែលចំរាញ់ចេញ អាសុីត តេត្រាមុិច ដើម្បីកំចាត់ និងគ្រប់គ្រងពពួកសត្វល្អិតប៊ឺតជញ្ជក់ ដូចជាមមាច ទ្រីប ស្កែល (ចៃស) រុយស ម៉ៃពីងពាង មមាចត្នោត ស្រាំងតិចផ្លែ ពពួកចៃ ខ្នុល ដង្កូវឌួង និងដង្កូវសុីស្លឹក ដង្កូវសុីញ៉េ និងដង្កូវរុំស្លឹក ។
👉 របៀបលាយទឹក25លីត្រ
» ស្កាល់ទ្រីប (250មល) = 12មល
👉 ករណីមានមមាចត្នោត ប្រើ
» ស្កាល់ទ្រីប (250មល) = 25មល
👉 របៀបលាយទឹក750លីត្រ
» ស្កាល់ទ្រីប (250មល) = 1ដប
👉 ចំណាំ ដើម្បីមានប្រសិទ្ធិភាពខ្ពស់
» បាញ់នៅពេលព្រឹក ឬពេលល្ងាច
» អាចលាយជាមួយ ជីបំប៉ននិងថ្នាំជម្ងឺ
» ក្រោយបាញ់ថ្នាំ1-2ម៉ោង មានភ្លៀង ត្រូវធ្វើការបាញ់ថ្នាំម្តងទៀត ។
» ប្រើបាននៅមុន និងក្រោយផ្កា និងដំណាក់កាលដំណាំ ក្តឹបនិងផ្លែ ។
» ហាមប្រើក្នុងពេលកំពុងផ្កា អាចប៉ៈពាល់ដល់សត្វឃ្មុំ ។