ថ្នាំកំចាត់ស្មៅ
B99 (300មល)
B99 (300មល)B99 ញីឈ្មោល គឺ ជាប្រភេទថ្នាំកម្ចាត់ស្មៅក្នុងស្រែវស្សា៖
» ស្មៅបែកក្បាលគល់ក្រហម
» ស្មៅកំបោរ
» ស្មៅកុម្មុយនីស
» ស្មៅសំបុកមាន់
» ស្មៅចិញ្ចៀនទឹក
» ស្មៅកក់គ្រប់ប្រភេទ
» ស្មៅស្លាបទា និងជន្ទល់ភ្នំ
👉 របៀបប្រើលាយទឹក25លីត្រ
B99=10~20ml+20~40ml ប្រេង
» សំរាប់ស្រូវអាយុពី 15~30ថ្ងៃ
👉 អាចប្រើលាយជាមួយថ្នាំ
1️⃣ ធូឌី 50~80មល – ករណីមានស្មៅកាជីព និងពពួកកក់ទូទៅ។
2️⃣ បេ៥២ (20ក្រាម) – ករណីមានស្មៅគែលលលក និងស្មៅជើងតុកកែ
3️⃣ តាកាន់ចប 45~90មល – ករណីមានស្មៅកន្ទុយក្ងោក
4️⃣ ជ្រែកដី45g – ករណីមានស្មៅស្រកានាគ
👉 បរិមាណប្រើក្នុង១ហិកតា
» ប្រើទឹកយ៉ាងតិច250លីត្រ
» ប្រើB99 1~2ប្រអប់
👉 ស្រែត្រូវមានសំណើមគ្រប់គ្រាន់ នៅពេលបាញ់ថ្នាំ។
G200 (1លីត្រ)
G200 (1លីត្រ)👉 G200 ថ្នាំកំចាត់ស្មៅវាលជំនាន់ថ្មី !
ជាប្រភេទថ្នាំកំចាត់ស្មៅក្នុងចំការចេក ស្វាយចន្ទី ស្វាយកែវល្មៀត ចំការធុរេន ចំការម្រេច ឬយកជើងដំឡូងមី និងទីវាលដែលពិបាកកម្ចាត់។
👉 លក្ខណៈពិសេសថ្នាំស្មៅ G200
គឺ មិនប៉ះពាល់ដល់ឬសឈើហូបផ្លែ មើមដំឡូង និងជាពិសេសកូនចេក!!!
👉វិធីប្រើលាយទឹក25លីត្រ
☝️ករណីស្មៅខ្ចី ស្មៅនៅតូចៗ ប្រើ ចន្លោះពី250-300មល
☝️ករណីស្មៅចាស់ ប្រើចន្លោះពី350-400មល
☝️លក្ខណៈពិសេសគឺ ប្រើសុទ្ធដោយ មិនចាំបាច់លាយថ្នាំកក់ផ្សេងៗទៀត នោះឡើយ ដែលអាចកម្ចាត់ស្មៅទូទៅ ទាំងពពួកវល្ល៍ ពពួកកក់ ពពួកស្មៅស្លឹកស្រួច និងពពួកស្មៅស្លឹកធំ។
🖐️ ចំណាំ: ហាមបាញ់ស្រោចពីលើដំណាំ។
M99 (500មល)
M99 (500មល)ថ្នាំM99 ជំនាញកំចាត់ស្មៅបែកក្បាល !!!
1» ស្មៅកន្ទុយក្ងោក (ស្មៅលុតជង្គង់, ស្មៅជង្គង់វែង, ស្មៅសក់សេះ, ស្មៅជង្គង់គ្រុឌ, ស្មៅដូចស្រូវ…)
2»ស្មៅបែកក្បាលគល់ស (ស្មៅកន្ទុយ ឆ្កែ, ស្មៅកន្ទុយកំប្រុក, ស្មៅតុកង៉ុយ, ស្មៅយួន, ស្មៅស្រូវមានកន្ទុយ, ឬស្មៅទន្លេ…)
3» ស្មៅបែកក្បាលគុលក្រហម (ស្មៅគុម្ព ស្មៅពោះក្របី, ស្មៅបែកក្បាល…)
4»ស្មៅកាស់, ស្មៅជើងក្រាស់
5» ស្មៅចិញ្ជៀន និងពពួកស្មៅថ្នាំង…)
👉របៀបប្រើលាយទឹក 20-25លីត្រ៖
ប្រើ ថ្នាំM99 = 100មល
» បាញ់ពេលស្រូវអាយុពី 12~15ថ្ងៃ ឬ ស្មៅលាស់បាន 2~3ស្លឹក ។
ប្រើ ថ្នាំM99 = 150មល
» បាញ់ពេលស្រូវអាយុពី 20~25ថ្ងៃ ឬ ស្មៅលាស់បាន 4~6ស្លឹក ។
👉ករណីស្រែមានស្មៅពពួកកក់ ដូចជាកក់ភ្នែកក្តាម, កក់ជ្រុង, កក់ឆ័ត្រតូច កក់ កណ្តៀង និងស្មៅស្លឹកធំ ជន្ទល់ភ្នំ… ត្រូវប្រើបូកតាមថ្នាំពពួកកក់ ៖
» ថ្នាំកក់ក្តាម 100មល (ស្មៅ1~3ស្លឹក)
» ថ្នាំជ្រែកដី45ក្រាម (ស្មៅ4~6ស្លឹក)
ចំណាំ៖
» ប្រើទឺក300លីត្រ ក្នុង១ហិកតា
» មុនបាញ់ថ្នាំរួចត្រូវបង្ហូរទឹកចេញ ដោយរក្សា2~3សង់ទីម៉ែត្រ ឬ បញ្ចូលទឹកអោយសើមដី។
» ក្រោយបាញ់ថ្នាំរួច1-2ថ្ងៃ ត្រូវបញ្ចូលទឹកពន្លិចស្មៅ ។
» ត្រូវរក្សាទឹកក្នុងស្រែអោយបានជាប់ពី 5~7ថ្ងៃ ដើម្បីប្រសិទ្ធិភាពខ្ពស់។
» តាមដានលទ្ធផល ក្រោយពេលបាញ់ថ្នាំបានរយៈពេល7ថ្ងៃនិង12ថ្ងៃ។
» ថ្នាំM99 មានសុវត្ថិភាពខ្ពស់ដល់ស្រូវ។
កក់99
កក់99 កក់99
គឺថ្នាំកម្ចាត់ស្មៅពពួកកក់ក្នុងស្រែដូចជា៖
» កក់ជ្រុង
» កក់ឆ័ត្រ
» កក់មូល
» ស្មៅស្លាបទា
» កំពីងពួយ
» ស្មៅកណ្តៀងឈើ
» ស្មៅកាជីបឬប្របក់
» ស្មៅជន្ទល់ភ្នំ…
របៀបប្រើលាយទឹក 25លីត្រ ប្រើ
កក់99 45ក្រាម = 1កញ្ចប់
» សំរាប់ស្រូវអាយុពី 9~15ថ្ងៃ
បរិមាណប្រើក្នុង១ហិកតា
» ប្រើទឹកយ៉ាងតិច250លីត្រ
ស្រែត្រូវមានសំណើមគ្រប់គ្រាន់ នៅពេលបាញ់ថ្នាំ។
ត្រូវតែបញ្ចូលទឹកក្នុងស្រែ ពី១ទៅ ២ថ្ងៃក្រោយពេលបាញ់ថ្នាំ
តាមដានលទ្ធផលក្រោយពេលបាញ់ថ្នាំបានរយៈពេល5-8ថ្ងៃ។
ក្បាលសឹង្ហ (450មល)
ក្បាលសឹង្ហ (450មល)ក្បាលសឹង្ហ គឺជាថ្នាំកម្ចាត់ស្មៅនៅក្នុងស្រែ ដូចជា៖
» ស្មៅកន្ទុយក្ងោក (ស្មៅលុតជង្គង់, ស្មៅជង្គង់វែង, ស្មៅដូចស្រូវ, ស្មៅសក់សេះ…)
» ស្មៅចិញ្ជៀន
» ស្មៅកាស់
» ស្មៅចំប្លង
» ស្មៅត្រឹប
» ពពួកស្មៅថ្នាំង
👉 របៀបប្រើលាយទឹក 20 -25លីត្រ
☝️ ក្បាលសឹង្ហ = 70មល + បេ99(ថ្នាំ20មល+ប្រេង40មល) + ធូឌី =70មល
👉 សំរាប់ស្រូវអាយុពី 12~30ថ្ងៃ
» ស្រែមានបញ្ហាស្មៅបែកក្បាលគល់ក្រហម ស្មៅកំបោរ កន្ទុយក្ងោក ស្មៅជង្គង់គ្រុឌ ស្មៅសក់សេះ ស្មៅដូចស្រូវ ពពួកកក់ ក្រជីប ប្របក់ ស្លាបទា កណ្តៀងឈើ ត្រកួន និងស្មៅផ្សេងៗទៀត ។
👉 ត្រូវប្រើ ក្បាលសឹង្ហ + បេ99 +ធូឌី 3មុខលាយចូលគ្នា។
👉 របៀបប្រើលាយទឹក 20 -25លីត្រ
☝️ ក្បាលសឹង្ហ = 70មល + តាកាន់ចប = 90មល
👉 សំរាប់ស្រូវចាស់ឬស្មៅចេញ
» ស្រែមានស្មៅកន្ទុយក្ងោក ស្មៅជង្គង់គ្រុឌ ស្មៅសក់សេះ ស្មៅដូចស្រូវ ស្មៅចិញ្ជៀន ស្មៅកាស់ ។
👉 ត្រូវប្រើ ក្បាលសឹង្ហ+តាកាន់ចប 2មុខលាយចូលគ្នា។
👉 របៀបប្រើលាយទឹក 20 -25លីត្រ
☝️ ក្បាសឹង្ហ =70មល + បេ52=40ក្រាម + ធូឌី=70មល
👉 សំរាប់ស្រូវអាយុពី15~30ថ្ងៃ
» ស្រែមានស្មៅកន្ទុយក្ងោក ស្មៅជង្គង់គ្រុឌ ស្មៅសក់សេះ ស្មៅដូចស្រូវ ស្មៅចិញ្ជៀន ស្មៅកាស់ ស្មៅពពួកកក់ ក្រជីប ប្របក់ ស្លាបទា កណ្តៀងឈើ ត្រកួន និងស្មៅផ្សេងៗទៀត ។
👉 ត្រូវប្រើ ក្បាលសឹង្ហ+បេ៥២ 40ក្រាម+ធូឌី 3មុខលាយចូលគ្នា។
👉 បរិមាណប្រើក្នុង១ហិកតា
» ប្រើទឹកយ៉ាងតិច250លីត្រ
👉 ស្រែត្រូវមានសំណើមគ្រប់គ្រាន់ នៅពេលបាញ់ថ្នាំ។
👉 ត្រូវតែបញ្ចូលទឹកក្នុងស្រែ ពី១ទៅ ២ថ្ងៃក្រោយពេលបាញ់ថ្នាំ
👉 តាមដានលទ្ធផលក្រោយពេលបាញ់ថ្នាំបានរយៈពេល8-15ថ្ងៃ។
ក្រាស៊ីវិត (250មល)
ក្រាស៊ីវិត (250មល)👉 ក្រាសុីវីត 250ml ថ្មី !
ក្រាសុីវីតជា ថ្នាំកំចាត់ស្មៅប្រភេទស្លឹក ស្រួច(ស្មៅបែកក្បាលគល់ក្រហម ស្មៅកេលលក ស្មៅជើងក្រាស់ ស្មៅស្រូវ…) ក្នុងចំការបន្លែ ដូចជា៖
» ត្រសក់
» ត្រឡាច
» ល្ពៅ
» ឪឡឹក
» ឆៃថាវ
» ឈូក
» ស្លឹកខ្ទឹម
» ស្ពៃ
» ម្រះ
» ម្ទេស…
មានប្រសិទ្ធិភាពខ្ពស់និងជាទីទុកចិត្ត !!
👉 របៀបប្រើប្រាស់: ក្រាស៊ីវីតអាចបាញ់ស្រោចពីលើដំណាំបាន លើកលែងតែដំណាំចេញផ្កាផ្លែ។
☝️ ក្រាស៊ីវីត =50-70មល លាយទឹក20លីត្រ ករណីស្មៅតូចខ្ចី។
☝️ ក្រាស៊ីវីត =80-100មល លាយទឹក20លីត្រ ករណីស្មៅធំ ស្មៅចាស់
👉 បញ្ជាក់: ក្រាស៊ីវីត មិនអាចកំចាត់អំបូរស្មៅស្លឹកធំ ពពួកវល្ល៍ ពពួកកក់ ក្រវ៉ាញជ្រូក…។
គ្រាប់តាន់
គ្រាប់តាន់ គ្រាប់តាន់
ជាថ្នាំឃុំគ្រាប់ស្មៅ ឬបំបែកគ្រាប់ស្មៅ ដែលអាចកម្ចាត់រាល់គ្រប់ប្រភេទ ស្មៅចង្រៃមុនដំណុះគ្រាប់ ដូចជាស្មៅកន្ទុយក្ងោក ស្មៅពោះក្របី កក់ជ្រុង កក់ឆ័ត្រ កក់ ភ្នែកក្តាម…
បរិមាណប្រើសំរាប់ ទឹក25លីត្រ
គ្រាប់តាន់ =100-150មល
របៀបប្រើ៖
ត្រូវរៀបចំដីអោយបានស្អាតកៀរអោយរាបស្មើរ ធ្វើចង្អូររំដោះទឹក។
ត្រូវផ្អាប់គ្រាប់ពូជអោយមានដំណុះគ្រាប់ល្អមុនពេលព្រួស ។
ក្រោយពេលព្រួសហើយ ត្រូវបូមទឹក ឬបង្ហូរទឹកចេញពីក្នុងស្រែអោយបានស្អាត។
បាញ់ថ្នាំក្រោយព្រួសស្រូវរួច 3ថ្ងៃ
ជំនាញកក់
ជំនាញកក់ជំនាញកក់ (500មល)
ជាថ្នាំកំចាត់ស្មៅពពួកកក់គ្រប់ប្រភេទទាំងក្នុងស្រូវវស្សា ដូចជា៖
» កក់ជ្រុង
» កក់ឆ័ត្រ
» កក់មូល
» កក់ភ្នែកក្តាម
» កំពីងពួយ
» ស្មៅស្លាបទា
» ស្មៅកណ្តៀងឈើ
» ស្មៅកាជីបឬប្របក់
» ស្មៅស្រការនាគ
» ស្មៅជន្ទល់ភ្នំ…
👉របៀបប្រើលាយទឹក 20-25លីត្រ៖
» ថ្នាំជំនាញកក់ = 100មល សំរាប់ស្រូវអាយុពី 13~20ថ្ងៃ
👉អាចប្រើលាយថ្នាំ រញ្ជួយដី = 100មល » ករណីស្រែមានបញ្ហាស្មៅកន្ទុយឆ្កែ ស្មៅបែកក្បាលគុលក្រហម ស្មៅកន្ទុយក្ងោក និងស្មៅផ្សេងៗទៀត ។
បរិមាណប្រើក្នុង១ហិកតា៖
» ប្រើទឹកយ៉ាងតិច300លីត្រ ។
» ស្រែត្រូវមានសំណើមគ្រប់គ្រាន់ នៅពេលបាញ់ថ្នាំ។
» ករណីស្រែមានទឹក ត្រូវបង្ហូរចេញពីស្រែអោយអស់ មុនបាញ់ថ្នាំ។
» ក្រោយបាញ់ថ្នាំស្មៅរួច1ថ្ងៃ ត្រូវបញ្ចូលទឹកក្នុងស្រែ ហើយរក្សាទឹកអោយជាប់ក្នុងស្រែបាន7ថ្ងៃ។
» តាមដានលទ្ធផលក្រោយពេលបាញ់ថ្នាំបានរយៈពេល 5~10 ថ្ងៃ ។
——————————
ជំនួយបច្ចេកទេស
📞 077 555149/ 060 609666
ចែកចាយបន្ត
📞 077 555850 / 077 555851
👉 Telegram Channel: https://t.me/joinchat/QqOKaEjf1uhmMTQ1
👉 Facebook: https://web.facebook.com/ROMEASPesticides/
ជ្រែកដី (100ក្រាម)
ជ្រែកដី (100ក្រាម)👉 ជ្រែកដី100g លាយទឹកបាញ់ !
ជាប្រភេទថ្នាំកំចាត់ស្មៅ ដែលអាចសំលាប់ស្មៅក្នុងស្រែដូចជា៖
» ស្មៅបែកក្បាលគល់ក្រហម
» ស្មៅជន្ទល់ភ្នំ
» កំពីងពួយ
» ច្រាច់
» ផ្លុង
» កូនកាជីប(ប្របក់)
» កណ្តៀងឈើ
» ស្លាបទា
» កក់តូចៗ
របៀបប្រើលាយទឹក25លីត្រ
ជ្រែកដី១០០ក្រាម/2 =50ក្រាម
អាចប្រើលាយជាមួយថ្នាំ…
1️⃣ ធូឌី50~80មល
👉 ស្មៅកាជីព ប្របក់ ពពួកវល្លិ ស្លាបទា និងស្មៅពពួកកក់។ ឬ
2️⃣ បេ៥២ 20ក្រាម
👉 ស្មៅគែលលលក ស្មៅជើងក្រាស់ ស្មៅជើងក្រាស់ ស្មៅចិញ្ជៀន ចំប្លង និងស្មៅជើងតុកកែ។ ឬ
3️⃣ តាកាន់ចប45~90មល
👉 ស្មៅកន្ទុយក្ងោក ស្មៅកាស់ ស្មៅចិញ្ជៀន ស្មៅចំប្លង ស្មៅគែលលលក ស្មៅជើងក្រាស់។ឬ
4️⃣ ជ្រែកដី45ក្រាម
👉 ស្មៅស្រកានាគ ក្រជីប ពពួកវល្លិ កក់ភ្នែកក្តាម កក់ជ្រុង កក់ឆ័ត្រ ក្រវ៉ាញជ្រូក ស្លាបទា និងពពួកស្មៅស្លឹកធំជាច្រើនទៀត។
5️⃣ ក្បាលសឹង50មល
👉 ស្មៅកន្ទុយក្ងោក និងស្មៅបែកក្បាលគល់ក្រហម ។