ជីគ្រាប់ អិន ប៉េ កា
ជី NPK 22-7-18
ជី NPK 22-7-18👉ថ្មី!! ជីNPK 22-7-18 ជីមានគុណភាពខ្ពស់
🌾ជី NPK 22-7-18 ប្រើក្នុងវគ្គបង្កបង្កើនផល៖
👉ប្រើដំណាក់កាលស្រូវផ្តាច់បណ្តូល ដង្ហើមតូច
» បរិមាណជីប្រើប្រាស់ : ប្រែប្រួលទៅតាមជីជាតិដី និង តំបន់នីមួយៗជាក់ស្តែង អាចប្រើជីចន្លោះពី100~150គីឡូក្រាម/1ហិកតា ក្នុងដំណាក់កាលទី3នេះ។
» អត្ថប្រយោជន៍ : ជួយអោយស្លឹកឈរត្រង់ ធន់នឹងជម្ងឺ កាន់ពណ៌បានយូរ កួរស្រូវធំវែង ចេញគ្រាប់និងស្មែងច្រើន ដាក់គ្រាប់ដល់គល់កួរល្អ គ្រាប់ធំថ្លោសធ្ងន់ល្អ ទិន្នផលខ្ពស់។
ជី NPK 28-16-8
ជី NPK 28-16-8👉ថ្មី!! ជីNPK 28-16-8 ជីមានគុណភាពខ្ពស់
🌾ជី NPK 28-16-8 ប្រើបាន2ដំណាក់កាលដូចខាងក្រោមនៅក្នុងវគ្គលូតលាស់:
1/ ដំណាក់កាលបែកគុម្ពដំបូង៖
» បរិមាណជីប្រើប្រាស់ : ប្រែប្រួលទៅតាមជីជាតិដី និង តំបន់នីមួយៗជាក់ស្តែង អាចប្រើជីចន្លោះពី100~150គីឡូក្រាម/1ហិកតា ក្នុងដំណាក់កាលទី2នេះ។
» អត្ថប្រយោជន៍ : ជួយអោយស្រូវលូតលាស់ល្អ កាន់ពណ៌បៃតងបានយូរ ដើមរីកធំ បែកគុម្ពច្រើន ស្លឹកក្រាស់ឈរត្រង់ ធន់ទៅនឹងជម្ងឺ។
2/ ដំណាក់កាលពន្លូតដើម (ស្រូវចាប់ផ្តើមលូតលាស់ថ្នាំងដំបូង)៖
» បរិមាណជីប្រើប្រាស់ : ប្រែប្រួលទៅតាមជីជាតិដី និង តំបន់នីមួយៗជាក់ស្តែង អាចប្រើជីចន្លោះពី100~150គីឡូក្រាម/1ហិកតា ក្នុងដំណាក់កាលទី2នេះ។
» អត្ថប្រយោជន៍ : ជួយអោយស្រូវបែកគុម្ពអតិបរមា ធ្វើអោយថ្នាំង និងដើមស្រូវរីកធំ ។