Sing
ស្កាល់ទ្រីប (250មល)
ស្កាល់ទ្រីប (250មល)👉 ស្កាល់ទ្រីប (250មល)
គឺជាថ្នាំប្រភេទជម្រាប, វាជ្រាបចូលតាម ស្លឹកហើយទៅបំផ្លាញប្រព័ន្ធរំលាយ អាហារនិងបង្កើតការរាំងស្ទះដល់ការលូត លាស់វា ហើយថែមទាំងកាត់បន្ថយសមត្ថភាពបន្តពូជ របស់សត្វល្អិត។
វាគឺជាថ្នាំដែលចំរាញ់ចេញ អាសុីត តេត្រាមុិច ដើម្បីកំចាត់ និងគ្រប់គ្រងពពួកសត្វល្អិតប៊ឺតជញ្ជក់ ដូចជាមមាច ទ្រីប ស្កែល (ចៃស) រុយស ម៉ៃពីងពាង មមាចត្នោត ស្រាំងតិចផ្លែ ពពួកចៃ ខ្នុល ដង្កូវឌួង និងដង្កូវសុីស្លឹក ដង្កូវសុីញ៉េ និងដង្កូវរុំស្លឹក ។
👉 របៀបលាយទឹក25លីត្រ
» ស្កាល់ទ្រីប (250មល) = 12មល
👉 ករណីមានមមាចត្នោត ប្រើ
» ស្កាល់ទ្រីប (250មល) = 25មល
👉 របៀបលាយទឹក750លីត្រ
» ស្កាល់ទ្រីប (250មល) = 1ដប
👉 ចំណាំ ដើម្បីមានប្រសិទ្ធិភាពខ្ពស់
» បាញ់នៅពេលព្រឹក ឬពេលល្ងាច
» អាចលាយជាមួយ ជីបំប៉ននិងថ្នាំជម្ងឺ
» ក្រោយបាញ់ថ្នាំ1-2ម៉ោង មានភ្លៀង ត្រូវធ្វើការបាញ់ថ្នាំម្តងទៀត ។
» ប្រើបាននៅមុន និងក្រោយផ្កា និងដំណាក់កាលដំណាំ ក្តឹបនិងផ្លែ ។
» ហាមប្រើក្នុងពេលកំពុងផ្កា អាចប៉ៈពាល់ដល់សត្វឃ្មុំ ។
ស្តេចមើម (5លីត្រ)
ស្តេចមើម (5លីត្រ)Diamond ស្តេចមើម
👉 គឺជាជីបំប៉នមើម ជួយអោយមើមរីកធំថ្លោស មើមវែង មើមដាក់ម្សៅបានល្អហើយមានទម្ងន់។
👉 ប្រើក្នុងដំណាំ ដំឡូងមី ឆៃថាវ ត្រាវ សណ្តែកដី ដំឡូងជ្វា ពោត និងអំពៅ ។
👉 របៀបប្រើលាយទឹក25លីត្រ
ប្រើក្នុងដំណាក់កាលដាក់មើម និងដាក់ ម្សៅ ដោយបាញ់ចំនួន2ដង អាយុចន្លោះ 2ខែឡើងទៅ៖
☝️ Diamond ស្តេចមើម=100មល +
☝️ ម័ររ៉ាយ =10ក្រាម
👉 ម័ររ៉ាយ ជាវីតាមីនជំរុញការលូតលាស់ឬស ដើម ស្លឹក ព្រមទាំងជួយអោយដំណាំកើនទិន្នផល ។
👉 អត្ថប្រយោជន៏
» ធន់នឹងភាពរាំងស្ងួតនិងជំងឺផ្សេងៗ
» មើមធំហើយធ្ងន់ ជួយបង្កើនទិន្នផល
» រក្សាស្តង់ដារគុណភាពនាំចេញ។
អាប៊ុម (1លីត្រ)
អាប៊ុម (1លីត្រ)👉 អាប៊ុម (១លីត្រ)
ជាថ្នាំឃុំគ្រាប់ស្មៅ ឬបំបែកគ្រាប់ស្មៅ ដែលអាចកម្ចាត់រាល់គ្រប់ប្រភេទ ស្មៅចង្រៃមុនដំណុះគ្រាប់ ដូចជាស្មៅកន្ទុយក្ងោក ស្មៅពោះក្របី កក់ជ្រុង កក់ឆ័ត្រ កក់ ភ្នែកក្តាម…
បរិមាណប្រើសំរាប់ ទឹក25លីត្រ
👉 អាប៊ុម =100-150មល
របៀបប្រើ៖
👉 ត្រូវរៀបចំដីអោយបានស្អាតកៀរអោយរាបស្មើរ ធ្វើចង្អូររំដោះទឹក។
👉 ត្រូវផ្អាប់គ្រាប់ពូជអោយមានដំណុះគ្រាប់ល្អមុនពេលព្រួស ។
👉 ក្រោយពេលព្រួសហើយ ត្រូវបូមទឹក ឬបង្ហូរទឹកចេញពីក្នុងស្រែអោយបានស្អាត។
👉 បាញ់ថ្នាំក្រោយព្រួសស្រូវរួច 3ថ្ងៃ
អាប៊ុម (500មល)
អាប៊ុម (500មល)👉 អាប៊ុម (500មលរ)
ជាថ្នាំឃុំគ្រាប់ស្មៅ ឬបំបែកគ្រាប់ស្មៅ ដែលអាចកម្ចាត់រាល់គ្រប់ប្រភេទ ស្មៅចង្រៃមុនដំណុះគ្រាប់ ដូចជាស្មៅកន្ទុយក្ងោក ស្មៅពោះក្របី កក់ជ្រុង កក់ឆ័ត្រ កក់ ភ្នែកក្តាម…
បរិមាណប្រើសំរាប់ ទឹក25លីត្រ
👉 អាប៊ុម =100-150មល
របៀបប្រើ៖
👉 ត្រូវរៀបចំដីអោយបានស្អាតកៀរអោយរាបស្មើរ ធ្វើចង្អូររំដោះទឹក។
👉 ត្រូវផ្អាប់គ្រាប់ពូជអោយមានដំណុះគ្រាប់ល្អមុនពេលព្រួស ។
👉 ក្រោយពេលព្រួសហើយ ត្រូវបូមទឹក ឬបង្ហូរទឹកចេញពីក្នុងស្រែអោយបានស្អាត។
👉 បាញ់ថ្នាំក្រោយព្រួសស្រូវរួច 3ថ្ងៃ
អាមី (500មល)
អាមី (500មល)អាមី Army គឺជាថ្នាំសំលាប់សត្វល្អិត ប្រភេទ phenyl pyrazole សំរាប់ប្រើបាញ់ទៅលើស្លឹក។ ប្រើប្រាស់កំរិតទាប តែគ្រប់គ្រងសត្វល្អិតប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងពពួកសត្វល្អិត និងចំណាយតិច។
» ទ្រីប និងចៃ
» ដង្កូវសុីរូងដើម,
» ដង្កូវមូរស្លឹក
» ដង្កូវយោលទង
» មមាចត្នោត
» មមាចខៀវ
» ម៉ៃកួរស្រូវ
» ដង្កូវរុយ
របៀបប្រើលាយទឹក25លីត្រ
» អាមុី 50មល ~ 60មល +
» សុីង ហ្គ្រីន = 25មល
👉 លក្ខណៈពិសេស នៃធាតុសកម្ម របស់វាគឺអាចគ្រប់គ្រងសត្វល្អិត ដែលមានភាពសាំថ្នាំសំលាប់សត្វល្អិត ដ៏ទៃទៀត។
» ប្រើទឹកយ៉ាងតិច250លីត្រ បាញ់អោយជោគសព្វល្អ ។
» បាញ់ថ្នាំនៅពេលព្រឹកព្រលឹម ឬពេលល្ងាច ។
» អាចបាញ់ថ្នាំលាយជាមួយជីបំប៉ននិងថ្នាំជម្ងឺផ្សេងៗបាន
» ក្រោយបាញ់ថ្នាំ1-2ម៉ោង មានភ្លៀងធ្លាក់ ធ្វើការបាញ់ថ្នាំម្តងទៀត
» អាចប្រើបាននៅគ្រប់ដំណាក់កាលរបស់ដំណាំ។
អាសាសុីន (25ក្រាម)
អាសាសុីន (25ក្រាម)👉ថ្នាំ អាសាសុីន (25ក្រាម)
👉 មមាចជាសត្វបឺតជញ្ជក់ទឹកដោះស្រូវដែលមានទំហំខ្លួនតូច ពិបាកមើល
👉 ពេលមានវត្តមានច្រើន នោះធ្វើអោយ ស្រូវខូច និងបាត់ទិន្នផលស្រូវ។
👉 របៀបប្រើក្នុងទឹក20~25លីត្រ៖
☝️ថ្នាំ អាសាស៊ីន 25ក្រាម
ករណីឃើញវត្តមានមមាចត្នោតចាប់ ផ្តើមបំផ្លាញក្នុងស្រែត្រូវប្រើ ៖
☝️ អាសាសុីន25ក្រាម+សឹង្ហា50មល
👉 របៀបនិងដំណាក់កាលប្រើ៖
☝️ប្រើដងបាញ់ក្បាលមួយ ទើបបាញ់ជោគសព្វល្អ ។
☝️ បាញ់ការពារ នៅពេលស្រូវមូរដើម និងស្រូវផើមធំ ព្រោះដំណាក់កាលនេះ ដើមស្រូវទាប ស្លឹកឈរត្រង់និងអាច បាញ់ថ្នាំបានជោគសព្វល្អ។
☝️ពេលបាញ់ថ្នាំ ត្រូវបញ្ចូលទឹកក្នុងស្រែអោយបានកំពស់2~3តឹក។